ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនពិការក្រីក្រចំនួន ១គ្រួសារ នៅខេត្តឧត្តរមានជ័យ បានទទួលផ្ទះចំនួន១ខ្នងពីមូលនិធិជនពិការ

mosvy
6 ខែ​វិច្ឆិកា 2021

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២១ ជនពិការក្រីក្រចំនួន ១គ្រួសារ ដែលរស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលផ្ទះចំនួន១ខ្នងពីមូលនិធិជនពិការ។ ជនពិការរូបនេះមានឈ្មោះ វ៉ាង សុឃឿន  អាយុ៤៦ឆ្នាំ ជាជនពិការភ្នែកទាំង២ ត្រូវបានមូលនិធិជនពិការសម្រេចផ្តល់ផ្ទះថ្មី១ខ្នងធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤x៦ម៉ែត្រ ដើម្បីគាត់មានទីជំរករស់នៅសមរម្យ។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា ផ្ទះមូលនិធិជនពិការ១ខ្នងនេះ គឺជាផ្ទះទី២ហើយសម្រាប់ខេត្តឧត្តរមានជ័យ ដែលមូលនិធិជនពិការបានសាងសង់ជូនជនពិការក្រីក្រ។ លោកបន្តថា ថវិកាសម្រាប់ការសាងសង់ផ្ទះ១ខ្នងនេះ គឺបានពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលបានដាក់នៅតាមទីសាធារណៈនានា។ ការសាងសង់ផ្ទះនេះ គឺផ្តល់ជូនតែជនពិការក្រីក្រដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសង្គមកិច្ច ឬលិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន និងមានលក្ខណៈវិនិច្ឆ័យស្របតាមគោលការណ៍នៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ។ លោកនាយក ក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរួមថែរក្សាផ្ទះថ្មីនេះឱ្យបានគង់វង្សយូរអង្វែង និងសូមថែរក្សាសុខភាពជៀសផុតពីជំងឺឆ្លងទាំងឡាយ។

តំណាងរដ្ឋបាលឃុំគោកមន បានថ្លែងអំណរគុណដល់មូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រនៅក្នុងឃុំគោកមននេះ  ដែលពិតជាបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងទុក្ខលំបាករបស់ក្រុមគ្រួសារគាត់។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026