ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនពិការក្រីក្រឈ្មោះ សុន សុទិត្យវិច្ឆិកា នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលផ្ទះពីមូលនិធិជនពិការ

mosvy
28 ខែ​សីហា 2021

រៀមរាប៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ជនពិការក្រីក្រឈ្មោះ សុន សុទិត្យវិច្ឆិកា នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលផ្ទះពីមូលនិធិជនពិការ

កម្មវិធីនេះមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន។

លោក ស៊ឹម សុធន បានមានប្រសាសន៍ថា តាមរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍ គឺគ្រួសារជនពិការខាងលើមានសមាជិកចំនួន៣នាក់ ដែលមានប្តីក៏ជាជនពិការជើងផងដែរ ដែលកន្លងមកពួកគាត់រស់នៅក្នុងផ្ទះខ្ទមចាស់ទ្រុតទ្រោមមួយទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ និងមានចំណូលទាប និងមិនមានទីពឹង។ តាមរយៈរបាយការណ៍នេះ ម.ជ.ព.ក៏សម្រេចផ្តល់ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីដល់គ្រួសារគាត់ ដើម្បីលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់។

លោកនាយ មូលនិធិជនពិការ បានកោតសរសើរដល់គ្រួសារជនពិការខាងលើ ដែលបានកែច្នៃដីលំនៅឋាន លើការដាំបន្លែ និងចិញ្ចឹមសត្វកង្កែបខ្នាតតូច ដើម្បីអភិវឌ្ឍន៍ជីវភាពឱ្យកាន់តែប្រសើរ។

ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយរបស់មូលនិធិជនពិការរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២kg ត្រីខ២យួរ មី១កេះ និងថវិកា១០ម៉ឺនរៀល។

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026