ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

សេចក្តីជូនដំណឹង

ពិធីសំណេះសំណាល និងបំពាក់មេដាយការពារ ជូនបងប្អូនអតីតយុទ្ធជន ចំនួន១៧៤៥នាក់

root
13 ខែ​ធ្នូ 2018

នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ចខេត្ត បានសហការជាមួយសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យបានធ្វើពិធីសំណេះសំណាល និងបំពាក់មេដាយការពារ ជូនបងប្អូនអតីតយុទ្ធជន ចំនួន១៧៤៥នាក់ មកពីស្រុកអូរជ្រៅ ចំនួន ៣១៥នាក់ ក្រុងប៉ោយប៉ែត ចំនួន ៤៣០នាក់ និងក្រុងសិរីសោភ័ណ ចំនួន ១០០០នាក់ ទីតាំងទី១ នៅវត្តចាន់ស៊ី ស្រុកអូរជ្រៅ ក្រោមធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពាជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ។ ទីតាំងទី២ នៅសាលប្រជុំធំសាលាខេត្ត ក្រោអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កែ គិមយ៉ាន ប្រធានអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញឿន និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ ក្នុងពិធីនោះ គណៈអធិបតីក៏បានប្រគល់ថវិកាចំនួន ៥០០០០រៀល ក្នុងម្នាក់ៗ និងជូនអតីតមន្រ្តីរាជការស៊ីវិលចំនួន ១៤៥០នាក់ ក្នុងម្នាក់ៗទទួលទទួលថវិកា៥០០០០រៀល។

 

 

 

ព័ត៌មានជាប់ទាក់ទង

  • សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩

    mosvy/
    25 ខែ​កុម្ភៈ 2022
  • សេចក្តីជូនដំណឹងជាសាធារណៈ ស្ដីពីការប្រកាសស្វែងរកឪពុកម្ដាយចិញ្ចឹមក្នុងប្រទេសឬអ្នកអាណាព្យាបាលស្របច្បាប់សម្រាប់អនីតិជន

    mosvy/
    23 ខែ​វិច្ឆិកា 2021
  • ការវិភាគស្ថានភាពដំបូងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ ​២០១៩ Khmer Version

    mosvy/
    22 ខែ​កញ្ញា 2021
  • សេចក្តីប្រកាសព័ត៌មាន

    mosvy/
    22 ខែ​កញ្ញា 2021
  • កម្មវិធីដែលនឹងត្រូវរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

    mosvy/
    22 ខែ​កញ្ញា 2021
  • ផ្ទាំងរូបភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

    mosvy/
    22 ខែ​កញ្ញា 2021