
នៅសណ្ឋាគាHyatt Regency Phnom Penh៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយអនុសាសន៍ជាយុទ្ធសាស្រ្តសម្រាប់ការលេីកកម្ពស់សេវាស្ដារលទ្ធភាពពលកម្មនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងសុខាភិបាល អនុរដ្ឋលេខាធិការ អគ្គនាយក នាយកវិទ្យាស្ថាន លោកMilan Thomas សេដ្ឋវិទូប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាសុី (ABD) លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការដៃគូ។
សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីបញ្ហាប្រឈមធំៗដែលមានភាពប្រទាក់ក្រឡាគ្នាដែលបានរកឃើញពីការសិក្សាស្រាវជ្រាវ និងអនុសាសន៍ជាយុទ្ធសាស្ត្រសម្រាប់លើកកម្ពស់សេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា។












































