ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អង្គការ Yume School ( School Aid Japan ) បានសន្យាថា នឹងពិនិត្យលទ្ធភាពជួយសាងសង់ អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាតាសួស

root
28 ខែ​កុម្ភៈ 2019

ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម វង សូត ​​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ​​​អតីតយុទ្ធជន និងយុវនីតិសម្បទា​ និងលោកជំទាវ និងគណៈប្រតិភូអង្គការ Yume School ( School Aid Japan ) អញ្ជេីញចុះពិនិត្យទីតាំងសម្រាប់សាងសង់អគារសិក្សា ២កន្លែង វត្តក្បាលដំរី ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំតាស្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ដំណាងអង្គការ Yume School ( School Aid Japan ) បានសន្យាថា នឹងពិនិត្យលទ្ធភាពជួយសាងសង់អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាតាសួស ចំណែកនៅសាលាបឋមសិក្សាក្បាលដំរី លោកនឹងយកទៅសិក្សាជាមួយថ្នាក់លើសិន ។

ជុំវិញការចុះពិនិត្យនេះ ឯកឧត្តមរដ្ខមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានសំណើររបស់ប្រជាពលរដ្ឋ ពិសេសនាយកសាលាមក​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន​ ​បានស្នើដល់អង្គការ Yume School ឲ្យជួយសាងសង់អគារសិក្សាសម្រាប់កូនក្មួយបានរៀនសូត្រតាមតម្រូវការ ។

លោក ប៉ាង មុន្នីបញ្ញា នាយកសាលាបឋមសិក្សាតាសួស បានលើកឡើងថា សព្វថ្ងៃសាលារបស់លោកខ្វះអគារសិក្សាចំនួន៦បន្ទប់ ខណៈសិស្សសរ៉ុប ៤០៦ នាក់។ លោកថា បើអង្គការខាងលើជួយសាងសង់អគារតាមសំណើរនោះ វានឹងជួយសម្រួលដល់ក្មួយសិស្សានុសិស្សបានមួយកម្រិតធំ ព្រោះសព្វថ្ងៃពួក​គេរៀន​ក្នុងបន្ទប់ធ្វើពីដែក នៅពេលថ្ងៃក្តី រៀនមិនកើត ហេតុនេះហើយទើបសព្វថ្ងៃរៀនតែពេលព្រឹកមួយវេលប៉ុណ្ណោះ ។

លោក ជូន ស៊ីធូ នាយកសាលាបឋមសិក្សាក្បាលដំរីបានឲ្យដឹងថា សព្វថ្ងៃសាលារបស់លោកខ្វះ បន្ទប់សម្រាប់សិស្សសិក្សាចំនួន ៦បន្ទប់ មានសិស្​សចំនួន​មួយថ្នាក់បានរៀននៅខាងក្រៅ ដូចនេះបើ អង្គការ Yume School ជួយសាងសង់អគារមួយខ្នង៦បន្ទប់តាមសំណើរ គឺពិតជាល្អសម្រាប់ក្មួយៗ៕

 

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026