ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញចុះពិនិត្យការសាងសង់អាគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀបរាប

mosvy
15 ខែ​ធ្នូ 2021

សៀមរាប៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យការសាងសង់អាគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប។

តាមរបាយការណ៍របស់លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានឱ្យដឹងថា កន្លងមកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប មានការខ្វះខាតអាគារសម្រាប់ផ្តល់សេវាជូនជនពិការ ដូច្នេះហើយមូលនិធិជនពិការ ក៏បានស្នើសុំគោលការណ៍អនុញ្ញាតពីក្រសួងអាណាព្យាបាលទាំង២ ក្នុងការសាងសង់អាគារថ្មី១ខ្នងទំហំ ១២ម៉ែត្រគុណនឹង១៧ម៉ែត្រ កម្ពស់១ជាន់ មាន៥បន្ទប់។ ក្រៅពីការសាងសង់អាគារថ្មីនេះ មូលនិធិជនពិការក៏បានធ្វើការជួសជុលអាគាររដ្ឋបាល១ខ្នង អាគារផលិតកម្ម១ខ្នង អាគារបន្ទប់ស្នាក់នៅ ការិយាល័យ អាគារឃ្លាំង ជួសជុលនិងសាងសង់ថ្មីទីវាលសាធារណៈ ព្រមទាំងវាយចេញនិងសង់ថ្មីរបងមុខក្រោយដល់មជ្ឈមណ្ឌលផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ប្រធានសាខាមូលនិធិជនពិការ និងមន្រ្តីមជ្ឈមណ្ឌលស្តារខេត្តសៀមរាបទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងគោលដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តសៀមរាបកន្លងមក មានផលប៉ះពាល់ខ្លាំងយ៉ាងណាក្តី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើនបន្ថែមទៀតដេីម្បីកែលម្អដល់ការសាងសង់ និងជួសជុលនេះ ឱ្យកាន់តែប្រសើឡើងទៀត៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026