ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយព្រះធម្មធរ និងជាអនុគុណស្រុក បាននាំយកអំណោយឯកឧត្តមរដ្ឋមន្រ្តី ជាគ្រឿងប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះចំនួន២គ្រួសារ

root
13 ខែ​ធ្នូ 2018

នៅថ្ងៃរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយព្រះធម្មធរ និងជាអនុគុណស្រុក បាននាំយកអំណោយឯកឧត្តមរដ្ឋមន្រ្តី ជាគ្រឿងប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះចំនួន២គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩: ៣០ នាទី នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក មុង ១ ភួយ ១ កន្ទេល ១ កន្សែងពោះគោ ១ មី ១ដុំ តង់ធំ ១ ថ្នាំដុសធ្មេញ ១ឈុត ថ្នាំមូស ១កំប៉ុង ចង្រ្កាន្តហ្គាសតូច ១ ឆ្នាំងដាំបាយ១ ចានធុន ១ សម្ភារប្រើប្រាស់ផ្សេងៗ ១ឈុត ទឹកក្រូច ១កេះ ទឹកសុទ្ធ ១កេះ និងថវិកា ៣០០,០០០រៀល ។ ផ្ទះដែលរងការខូចខាតនោះជារបស់ឈ្មោះ នឿន ណែម ភេទស្រី អាយុ ៤៤ឆ្នាំ ដែលរងការខូចខាតទ្រព្យសម្បត្តិសរុបប្រហែល២០,០០០ដុល្លារ និងផ្ទះ១ខ្នង ទំហំ ៧ម គុណ ៨ម និងរបស់លោកយាយ ណែម ពេញ អាយុ ៧៥ឆ្នាំ ដែលរងការខូចខាតទ្រព្យសម្បត្តិសរុបប្រហែល ១០,០០០ដុល្លារ និងផ្ទះ១ខ្នង ទំហំ ៦ម គុណ ៧ម ៕

 

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026