ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាពលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

mosvy
1 ខែ​កុម្ភៈ 2024

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាពលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីភាព លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជនពិការ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្តទាំង២៥ ក្រុមការងារអធិការកិច្ចវិស័យពិការភាព និងមន្ត្រីជំនាញចំនួន ១២០រូប។

ដើម្បីផ្សព្វផ្សាយសមាសភាពក្រុមការងារ អធិការកិច្ចវិស័យពិការភាព និងកសាងសមត្ថភាព ដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាព លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលសិទ្ធិជនពិការ និងក្រុមការងារអធិការកិច្ចវិស័យពិការភាព គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងផ្ដល់ឱកាសដល់ជនមានពិការភាព ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026