ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានដទៃ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់ៗ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

mosvy Author
2 ខែ​មិថុនា 2026

(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។,

នៅក្នុងឳកាសនោះ ឯកឧត្ដម​ ជា សុមេធី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលបានសហការរៀបចំទិវានេះឡើង ដោយបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់កុមារមកពីមជ្ឈដ្ឋាននានា បានចូលរួមសប្បាយរីករាយនៅក្នុងពិធីនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវសេចក្តីស្រឡាញ់ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា។

ឯកឧត្ដម​បានបន្ថែមថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់សុខមាលភាពរបស់ស្ត្រីនិងកុមារ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្ដល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយអត្រាមរណភាពរបស់មាតាទារកនិងកុមារ។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាល បានបង្ករឱកាសដល់កុមារ គ្រប់រូបទទួលបានការសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា ប្រកបដោយសមធម៌ ជាពិសេសក្នុងកម្រិតសិក្សាអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំព្រមទាំងបានដាក់បញ្ចូលកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មានវិទ្យាទៅក្នុងកម្មវិធីសិក្សា និងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តស្របទៅតាមបរិបទថ្មីនៃសាកលភាវូបនីយកម្ម។

ជាមួយគ្នានោះ ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានឲ្យដឹងថា ដូច្នេះដើម្បីរួមគ្នាដោះស្រាយបញ្ហាកុមារឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត លោកសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖

១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ។

២- ក្រសួងស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាលសហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការការពារ អន្តរាគមន៍ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាព ។

៣- ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍និងហានិភ័យចំពោះកុមារ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កុមារនិងយុវជន មាតាបិតា អ្នកថែទាំ និងអ្នកផ្តល់សេវាសង្គម។

៤- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ រៀបចំពិធីអបអរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស។

៥- គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានាសូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីការជួញដូរ

ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ បណ្ដាប្រទេសជាច្រើនលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា បានរួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ និងដើម្បីរម្លឹកនូវសោកនាដកម្មនៃការកាប់សម្លាប់យ៉ាងឃោរឃៅទៅលើស្រ្តី និងកុមារក្នុងកំឡុងសង្គ្រាមលោកលើក៕

ព័ត៌មានជាប់ទាក់ទង

  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026