
នៅបរិវេណសាលាភូមិន្ទរដ្ឋបាល៖ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង ស.អ.យ បានដឹកនាំប្រតិភូក្រសួង ស.អ.យ អញ្ជើញចូលរួម «កិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» ដែលមានសមាសភាពចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាង គ.ជ.អ.ប តំណាងក្រសួងសុខាភិបាល តំណាងក្រសួងកិច្ចការនារី និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ ។















