
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរសម្រាកព្យាបាល ឌីនី សាន់សាញ (Diny Sunshine Medical Clinic) ដែលស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ អនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលការងាររបស់អង្គការស្ពាន រយៈពេល ៣៥ឆ្នាំ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស.អ.យ. លោកនាយកប្រតិបត្តិអង្គការស្ពាន និងជាកុងសុលកិត្តិយស ព្រះរាជាណាចក្រហូឡង់ ប្រចាំរាជធានីភ្នំពេញ ប្រធានអង្គការស្ពាន និងសហការី គណៈកម្មាធិការដឺ្រប៊ុគ និង ប្រធានអង្គការហ្វារីសដែលជាម្ចាស់ជំនួយមកពីប្រទេសហូឡង់ អាជ្ញាធរមូលដ្ឋាន សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលជាដៃគូរបស់អង្គការស្ពាន គ្រួសារក្រីក្រដែលបានទទួលជំនួយពីអង្គការ។
នៅក្នុងកម្មវិធីមានការកាត់ខ្សែបូរសម្ពោធមន្ទីរពេទ្យ ទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ ទស្សនាកម្រងរូបភាពសមិទ្ធផលនានារបស់អង្គការរយៈពេល៣៥ឆ្នាំ និងទស្សនកិច្ចការិយាល័យរបស់អគ្គកុងសុលកិត្តិយសនៃព្រះរាជាណាចក្រហូឡង់ប្រចាំរាជធានីភ្នំពេញ។
សមិទ្ធផលសំខាន់ៗរយៈពេល៣៥ឆ្នាំរបស់អង្គការស្ពាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ៖
-គាំទ្រការសាងសង់អគារមន្ទីរពេទ្យ ចំនួន ០៥អគារ
-សាងសង់សាលប្រជុំសម្រាប់មន្ទីរពេទ្យ ១ខ្នង ផ្ទះសម្រាប់គ្រូពេទ្យស្នាក់នៅ ១អគារ និងមណ្ឌលសុខភាពចំនួន ១៤
-បានផ្ដល់ផ្ទះសម្រាប់គ្រួសារក្រីក្រ និងស្ត្រីមេម៉ាយ ចំនួន ២០២០គ្រួសារ
-បានសាងសង់អគារសិក្សាថ្មីចំនួន ១៥២អគារ
-ជួសជុលអគារសិក្សាចាស់ជាង ៣០កន្លែង
-ជីកអណ្តូងទឹកសម្រាប់គ្រួសារក្រីក្រ ចំនួន ១,០៤៨ អណ្តូង
-បានផ្ដល់ធុងចម្រោះទឹក ចំនួន ៨,៧៤៧គ្រួសារ
-ការសាងសង់ប្រព័ន្ធធារាសាស្ត្រ រួមមាន៖ ប្រឡាយទឹក ចំនួន ១៧០ កន្លែងនិងទំនប់ ទឹក អាងទឹក ស្រះទឹក ទ្វារទឹក សរុបចំនួន ២៤ កន្លែង
-ការផ្តល់ទុនចាប់ផ្តើមអាជីវកម្មតូចៗ និងមូលនិធិបង្វិលជូន ២៤០០ គ្រួសារ (ខេត្តកំពង់ចាម និងខេត្តតាកែវ)
-ឧបត្ថម្ភអង្ករ ថវិកា សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យដល់អ្នកជំងឺ និងគ្រួសារដែលរស់នៅជាមួយអ្នកជំងឺអេដស៍ ចំនួន ៣,៨០៣ គ្រួសារ
-បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនកំព្រា ១៩៤នាក់ ទាំងនៅមូលដ្ឋាន និងរាជធានីភ្នំពេញ
-បណ្តុះបណ្តាលតាមរយសិក្ខាសាលាវគ្គតម្រង់ទិស សម្រាប់កុមារកំព្រា មានវ័យជំទង់ ២៧៥០នាក់ ។



























ខ្សែវីដេអូសង្ខេបពិធីសម្ពោធសមិទ្ធផលការងារ៣៥ឆ្នាំ និង សម្ពោធបើកមន្ទីរពេទ្យរបស់អង្គការស្ពាន ក្រោមជំនួយឧបត្ថម្ភរបស់សប្បុរសជនហូឡង់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី។
ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦






