ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ របស់អង្គការសមាគមដៃគូ

mosvy
3 ខែ​ឧសភា 2024

ទីស្ដីការក្រសួង ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ ជូនដល់អង្គការ សមាគមទាំង១៣ ដែលមាន១៤មណ្ឌល ក្រោមអធិបតីភាពឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច ដែលមានសមាសភាពចូលរួមពីលោក ភី ណូ ប្រធាននាយកដ្ឋាន លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ មន្រ្ដីនៃនាយកដ្ឋានកិច្ចការពារកុមារ និងអង្គការ សមាគមដៃគូ សរុប៦០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់នូវការណែនាំដល់អង្គការ សមាគម ដើម្បីធានាថាការផ្ដល់សេវាថែទាំជំនួស ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងគោលដៅការពារឧត្តមប្រយោជន៍ និងសុខុមាលភាពកុមារ ដូចខាងក្រោម៖

  • ត្រូវអនុវត្តតាមច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចការពារកុមារ
  • មណ្ឌលត្រូវគោរពឱ្យបានដាច់ខាតតាមប្រកាសលេខ ៦១៦ ស.អ.យ. ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារក្នុងមណ្ឌល
  • អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល មណ្ឌលថែទាំកុមារ ត្រូវទទួលវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ ស្តីពីគុណវឌ្ឍអង្គការ សុវត្ថិភាពពីក្រសួង ស.អ.យ. ដើម្បីបង្ការទប់ស្កាត់ រាយការណ៍ និងឆ្លើយតបចំពោះករណីរំលោភបំពាន
  • ការអនុញ្ញាតឱ្យកុមារមករស់នៅក្នុងមណ្ឌលថែទាំកុមារ ត្រូវគោរពតាមនីតិវិធី អនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ ហើយការទុកដាក់កុមារនៅក្នុងមណ្ឌលថែទាំជាជម្រើសចុងក្រោយ និងបណ្ដោះអាសន្ន
  • បន្តតាមដានកុមារដែលបានធ្វើសមាហរណកម្មទៅកាន់គ្រួសារក្នុងសហគមន៍ ដើម្បីធានាថាពួកគេទទួលបាន សុខុមាលភាព និងសុវត្ថិភាពនៅក្នុងសហគមន៍
  • អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលមិនមានកិច្ចព្រមព្រៀងគម្រោង ត្រូវស្នើសុំការគាំទ្រគម្រោងកម្មវិធី (MoU) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរក្សាបាននូវគោលការណ៍ អព្យាក្រឹត្យ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026