ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រុមកីឡាករបាល់ទាត់មកពី២៤ភូមិ ក្នុងសង្កាត់ច្រកម្ទេសប្រកួតដណ្តើមពានរង្វាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

mosvy
3 ខែ​កក្កដា 2024

ខេត្តស្វាយរៀង ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ពានរង្វាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន២៤ក្រុម ទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព បំផុសស្មារតីស្រឡាញ់ ចូលចិត្ត ការលេងកីឡាដើម្បីសុខភាព ចូលរួមលើកស្ទួយកីឡាបាល់ទាត់ ព្រមទាំងលើកទឹកចិត្តយុវជនចូលរួមលេងកីឡាទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយ និង «កីឡារស់ក្នុងសន្តិភាព» ដោយគណៈកម្មការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាជ្ញាកណ្តាលមកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង មានកីឡាករចូលរួមប្រកួតចំនួន ២៤ភូមិ ស្មើនឹង ២៤ក្រុម ក្នុង០១ក្រុម ចំនួនកីឡាករ ២០នាក់ សរុបកីឡាករចំនួន៤៨០នាក់ និងប្រជាពលរដ្ឋចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ជាង៥០០០នាក់។

ឯកឧត្តម ចាប តូ បានឱ្យដឹងថាការប្រកួតកីឡានេះ អមដោយការប្រគុំតន្រ្តី ពីសំណាក់តារាចម្រៀងល្បីៗ ដូចជា៖ លោក ពូ ឃ្លាំង លោក ដា ភ្លេង និងកញ្ញា ថាន់ នឿថង រួមទាំងតារាចម្រៀងប្រុស ស្រីវ័យក្មេងជាច្រើនដួងទៀត ដោយមានការផ្សាយផ្ទាល់ចេញពីផេកទូរទស្សន៍សង្គម និងជនមានពិការភាព SDTV News ផេកផ្លូវការរបស់ក្រុមហ៊ុន អ៊ិនធឺណិត មេគង្គណិត។
នៅក្នុងឱកាសនោះផងដែរ កីឡាករដែលទទួលបានជ័យលាភីរួមមាន៖
-លេខ ១ ទទួលបាន មេដាយមាស១ ពាន១ ថវិកា ២.២០០.០០០រៀល ភេសជ្ជៈកីឡាវីអាក់ទីវ ១០កេស
-លេខ២ ទួលបានមេដាយប្រាក់១ ថវិកា ៦០០.០០០រៀល ភេសជ្ជៈកីឡាវីអាក់ទីវ ៨កេស
-លេខ៣ ទទួលបានមេដាយសំរឹទ្ធ១ ថវិកា ៤០០.០០០ ភេសជ្ជៈកីឡាវីអាក់ទីវ៦កេស។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026