ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨

mosvy
4 ខែ​មេសា 2024

ទីស្តីការក្រសួង ៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ដោយមានសមាសភាពចូលរួមសិក្ខាសាលារួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានអង្គភាព ប្រធានមន្ទីរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម និងអង្គការដៃគូ អភិវឌ្ឍសរុបចំនួន១៣៣នាក់ ស្រី៣៦នាក់ ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ កែសម្រួល និងទទួលធាតុចូលបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨។

ជាលទ្ធផលតាមរយៈសិក្ខាសាលារយៈពេល២ថ្ងៃ អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ដោយទទួលបានការឯកភាពស្ទើរតែទាំងស្រុងទៅលើសេចក្តីព្រាងទី១នេះ និងតាមរយៈការបែងចែកក្រុមពិភាក្សាទទួលបានលទ្ធផលមានដូចតទៅ៖
១. ពិនិត្យអំពីចក្ខុវិស័យដែលបានស្នើឡើងនៅជម្រើសថ្មីៗមួយចំនួនទៀត សម្រាប់ដាក់ជូនថ្នាក់ដឹកនាំសម្រេច។
២. កែសម្រួលបេសកកម្ម និងគោលបំណងឱ្យសមស្របទៅនឹងស្ថានភាពវិវត្តន៍នៃវិស័យសង្គមកិច្ច ក៏ដូចជាមុខងារភារកិច្ចរបស់វិស័យ។
៣. បានកែសម្រួល និងផ្តល់មតិយោបល់បន្ថែម តាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសូចនាករ ក្នុងតារាងលទ្ធផលរំពឹងទុក។
៤. កម្មវិធីទី៣បានស្នើសូចនាករថ្មីមួយចំនួនសម្រាប់ដាក់បញ្ចូលទៅក្នុងបញ្ជីសូចនាករសម្រាប់ការតាមដានលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០២៤-២០២៨។
៥. អង្គសិក្ខាសាលាក៏បានឯកភាពគ្នាក្នុងការផ្តល់ធាតុចូល ដោយមានការឆ្លងយោបល់ឯកភាពពីថ្នាក់ដឹកនាំទទួលបន្ទុកអង្គភាពរបស់ខ្លួន និងបញ្ជូនមកនាយកដ្ឋានផែនការ ស្ថិតិ និងសរុប យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026