ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយ កាតព្វកិច្ច និងនីតិវិធីចុះបញ្ជិកាសម្រាប់រោងចក្រ សហគ្រាសក្នុងការជ្រើសរើសជនពិការឱ្យចូលបម្រើការងារ និងវគ្គបណ្តុះបណ្ដាលពង្រឹងអនុលោមភាពសមាជិក សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)- ខេត្តព្រះសីហនុ។

mosvy
4 ខែ​ឧសភា 2024

ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ អញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ កាតព្វកិច្ច និងនីតិវិធីចុះបញ្ជិកាសម្រាប់រោងចក្រ សហគ្រាសក្នុងការជ្រើសរើសជនពិការឱ្យចូលបម្រើការងារ និងវគ្គបណ្តុះបណ្ដាលពង្រឹងអនុលោមភាពសមាជិក សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)- ខេត្តព្រះសីហនុ ដែលមានការចូលរួមពី លោកប្រធានមន្ទីរ ស.អ.យ. ខេត្តព្រះសីហនុ ប្រធានរដ្ឋបាលសិទ្ធិជនពិការ តំណាង (TAFTAC) និងតំណាង រោងចក្រ សហគ្រាស ជាសមាជិកសមាគមក្នុងខេត្តព្រះសីហនុ ដែលសហការរៀបចំដោយ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួង ស.អ.យ. និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅសណ្ឋាគារ ម៉ូនិច ខេត្តព្រះសីហនុ ។

ព័ត៌មានជាប់ទាក់ទង