ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងកម្មវិធីសូត្រមន្ត

mosvy
6 ខែ​មេសា 2024

វិទ្យាស្ថានជាតិសង្គមកិច្ច ៖ នៅថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសង្ក្រាន្ត និងសូត្រមន្តសុំសិរីសួស្តី ក្រោមអធិបតីភាពឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ។

ឯកឧត្តម បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នូវសព្វសាធុការពរជ័យជូនចំពោះ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

ឯកឧត្តមបានបន្តថា ចូរប្អូនៗថែរក្សាសន្តិភាព សម្បត្តិវប្បធម៌ សាមគ្គីភាពជាតិ ឯកភាពជាតិខ្មែរឱ្យបាន និងឆ្នាំក្រោយយើងធ្វើឱ្យធំ និងបានសប្បាយបន្តទៀត។ ឯកឧត្តមបានសរសើរដល់ការរៀបចំ​កម្មវិធី​បានល្អ និងការរៀបចំម្ហូបអាហាររបស់ប្អូនៗនិស្សិតមាន​ឱជារសឈ្ងុយឆ្ងាញ់។

កម្មវិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម តាំង ជុងលី និងលោកជំទាវ ឯកឧត្តមទីប្រឹក្សា ឯកឧត្តម លោក លោកស្រីនាយករង នាយិការង ប្រធានការិយាល័យ ប្រធានដេប៉ាតឺម៉ង់ និងលោកគ្រូ អ្នកគ្រូ មន្រ្តី និងនិស្សិតវិទ្យាស្ថានជាតិសង្គមកិច្ចទាំងអស់បានចូលរួមសង្ក្រាន្តឆ្នាំថ្មីក្រោមម្លប់សន្តិភាព។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026