ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

mosvy
7 ខែ​មិថុនា 2024

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះបានធ្វើឡើងដោយឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី អាលីហ្សា ឆាកឃ័រ ប្រធាន UNDP ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀតនេះ UNDP បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការ (១). កសាង កែសម្រួល និងជំរុញការអនុវត្តលិខិតបទដ្ឋានជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនឹងការងារពិការភាពនៅកម្ពុជា (២). កែទម្រង់ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធ និងយន្តការនានារបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026