ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាថ្នាក់តំបន់មេគង្គលើកទី១២ ក្រោមប្រធានបទ « ការឆបោកតាមប្រព័ន្ធអ៊ីនធើណេត និងឧក្រិដ្ឋកម្មដោយបង្ខំនិន្នាការដែលកំពុងកើតមាននៃការជួញដូរមនុស្សនៅក្នុងតំបន់មេគង្គ »

mosvy
9 ខែ​កក្កដា 2024

ទីក្រុងបាងកក : នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤

លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់មេគង្គលើកទី១២ ក្រោមប្រធានបទ « ការឆបោកតាមប្រព័ន្ធអ៊ីនធើណេត និងឧក្រិដ្ឋកម្មដោយបង្ខំនិន្នាការដែលកំពុងកើតមាននៃការជួញដូរមនុស្សនៅក្នុងតំបន់មេគង្គ » ប្រព្រឹត្តទៅពីថ្ងៃទី០៩ – ១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក នៃប្រទេសថៃ សិក្ខាសាលានេះរៀបចំដោយ ក្រសួងសន្តិសុខ និងអភិវឌ្ឍសង្គម ប្រទេសថៃ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
សមាសភាពចូលរួម ៖ មកពីប្រទេស កម្ពុជា ឡាវ វៀតណាម និងថៃ (ភាគីកម្ពុជា រួមមាន នាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ តំណាងអង្គការការីតាសកម្ពុជា និងគម្រោង TRUST (JICA TRUST Project) ប្រចាំក្រសួង ស.អ.យ. ។
សិក្ខាសាលានេះមានគោលបំណង ៖ យល់ដឹងពីការឆ្លើយតបរបស់ប្រទេសនីមួយៗចំពោះអំពើជួញដូរមនុស្សដែលក្នុងនោះរួមមាន ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈមក្នុងស្ថានភាពនិន្នាការកំពុងកើតមានពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា ជាជំនួយក្នុងការប្រព្រឹត្តបទល្មើស និងដំណោះស្រាយ ព្រមទាំងបង្កើតផែនការសកម្មភាព និងអនុសាសន៍គោលនយោបាយ ពិសេសការពង្រឹងបណ្ដាញទំនាក់ទំនងក្នុងចំណោមអ្នកចូលរួមសម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងដែន ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មដោយបង្ខំប្រកបដោយប្រសិទ្ធិភាព។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026