ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ទារកបោះបង់ម្នាក់ ត្រូវបានជួយសង្រ្គោះ និងទុកដាក់នៅក្នុងការថែទាំបណ្តោះអាសន្ននៅក្នុងគ្រួសារក្នុងសហគមន៍

mosvy
9 ខែ​កក្កដា 2024

ខេត្តតាកែវ ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការណែនាំពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ បានសហការជាមួយរដ្ឋបាលស្រុកត្រាំកក់ រដ្ឋបាលឃុំអង្គតាសោម និងអាជ្ញាធរភូមិ បានជួយសង្រ្គោះទារកម្នាក់ដែលត្រូវបានឪពុកម្តាយបង្កើតបោះបង់ចោល នៅវេលាម៉ោង១០ព្រឹក នៅផ្សារអង្គតាសោម។
ទារកនេះ ត្រូវបានទុកដាក់ក្នុងការថែទាំ និងរក្សាការពារបណ្តោះអាសន្នជាមួយគ្រួសារធម៌ នៅក្នុងសហគមន៍ ស្របតាមនីតិវិធី និងគោលការណ៍នៃការថែទាំជំនួសចំពោះកុមារ។
យ៉ាងណាក៏ដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ នឹងសហការជាមួយការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនៃរដ្ឋបាលស្រុកត្រាំកក់ រដ្ឋបាលឃុំអង្គតាសោម ដើម្បីប្រកាសស្វែងរកឪពុកម្តាយបង្កើត និងគ្រួសារសាច់ញាតិ មុននឹងសម្រេចទុកដាក់ជាផ្លូវការក្នុងការថែទាំដោយគ្រួសារធម៌ និងឈានទៅទុកដាក់ជាអចិន្ត្រៃយ៍តាមរយៈស្មុំកូន។
ក្នុងឱកាសនេះដែរ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលផ្តល់ព័ត៌មាន និងជួយសង្គ្រោះទារកបោះបង់ ដែលបង្ហាញអំពីគុណធម៌ ការសាមគ្គី ការអាណិតអាសូរ ក្តីស្រឡាញ់ និងកិច្ចការពារកុមារ។
ជាចុងក្រោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការអំពាវនាវដល់គ្រប់ឪពុកម្តាយ អាព្យាបាល ត្រូវផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់កូនរបស់ខ្លួនប្រកដោយការទទួលខុសត្រូវ។ ក្រសួងក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ ប្រសិនបានឃើញករណីទារក ឬកុមារបោះបង់ សូមរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាននៅជិតបំផុត ដើម្បីសង្គ្រោះបានទាន់ពេលវេលា។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026