ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាព នៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត វគ្គទី២

mosvy
9 ខែ​តុលា 2024

ទីស្តីការក្រសួង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ អញ្ជើញជាអធិបតី ក្នុងពិធិបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាព នៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត វគ្គទី២ ដែលមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក លោស្រី ជាគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានី/ខេត្ត ទាំង២៥រាជធានី/ខេត្តប្រមាណចំនួន ៨២នាក់ រៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ។

វគ្គបណ្តុះបណ្តាលគោលបំណង ៖

• ផ្សព្វផ្សាយការយល់ដឹងបច្ចេកទេសថែទាំកុមារ និងជនមានពិការភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត នៅតាមសហគមន៍។

• ពង្រឹងសមត្ថភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លើវិស័យពិការភាពនៅតាមសហគមន៍។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026