ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តរតនៈគិរីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣

mosvy
1 ខែ​វិច្ឆិកា 2023

រតនៈគីរី÷ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ចខេត្តរតនៈគិរី សហការជាមួយរដ្ឋបាលខេត្តរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឃីម សុខឃៀង និងតំណាងមកពីក្រុងស្រុកទាំង៩ សរុបចំនួន ៣៨៦នាក់។

ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្តក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់លោកតា លោកយាយ លោកអ៊ំ លោកពូ មីង បងៗជានិវត្តជន អតីតមន្ត្រីរាជការសុីវិល និងមានចែកអំណោយជូនម្នាក់ទទួលបានអាវយឺត១ មីជាតិ ១កេះ ថវិកា ៣មុឺនរៀល រួមទាំងថវិកា របស់ឯកឧត្តមអភិបាលខេត្តបន្ថែម ១មុឺរៀលទៀតសរុប ថវិកា ៤មុឺនរៀលក្នុងម្នាក់ផងដែរ៕

ព័ត៌មានជាប់ទាក់ទង