ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

តំណាងអភិបាលខេត្តកំពង់ចាម បើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពីការបង្កើតក្រុមមនុស្សថ្លង់ និងការគាំទ្រផ្តួចផ្តើមបង្កើតសមាគមមនុស្សថ្លង់

mosvy
1 ខែ​វិច្ឆិកា 2023

កំពង់ចាម÷ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “ការបង្កើតក្រុមមនុស្សថ្លង់ និងការគាំទ្រផ្តួចផ្តើមបង្កើតសមាគមមនុស្សថ្លង់” នាសាលប្រជុំសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងក្រុងកំពង់ចាម ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់កំពង់ចាម មេឃុំនិងក្រុមប្រឹក្សាឃុំបារាយណ៍ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់នៃអង្គការម៉ារីណុល ប្រធានតំណាងអង្គការជនពិការជួយខ្លួនឯងស្រុកបាធាយ និងបងប្អូនមានពិការភាព គ-ថ្លង់ សរុបចំនួន ៣៩នាក់។

តាមរបាយការណ៍របស់លោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា គោលបំណងនៃសិក្ខាសាលានេះ គឺស្វែងយល់ពីស្ថានភាពជនមានពិការភាពផ្នែកស្តាប់នៅក្នុងខេត្តកំពង់ចាម បង្ហាញពីសកម្មភាពជនមានពិការភាពផ្នែកស្តាប់នៅតាមសហគមន៍ដែលបានចងក្រង ស្នើសុំការគាំទ្រ និងការទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ ចំពោះក្រុមដែលបានចងក្រងនៅក្នុងឃុំនីមួយៗ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026