ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនមានពិការភាពក្រីក្រ ចំនួន ១២គ្រួសារ ទទួលអំណោយពីមូលនិធិជនពិការនិងសប្បុរសជន

mosvy
10 ខែ​វិច្ឆិកា 2023


កំពង់ឆ្នាំង៖ នៅថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង បានសហការជាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងតំណាងម្ចាស់ជំនួយ បាននាំយកអំណោយដែលទទួលបានពីសប្បុរសជនរស់នៅសហរដ្ឋអាមេរិក ចែកជូនជនមានពិការភាពក្រីក្រ ចំនួន ១២គ្រួសារ ដែលរស់នៅខេត្តកំពង់ឆ្នាំង។

ដោយក្នុង ១គ្រួសារទទួលបាន ថវិកាចំនួន ៨ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ប្រេងឆា ១ដប សាប៊ូលាងចាន ១ដប និងប៊ីចេង ១កញ្ចប់។

មូលនិធិជនពិការសូមថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកាដើម្បីយកទៅផ្ដល់ជូនជនមានពិការភាពក្រីក្រ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026