
នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ព្រមទាំងបានពាំនាំប្រសាសន៍សាកសួរទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ គ្រួសាររបស់វីរកងទ័ពនៅសមរភូមិមុខ ពលរដ្ឋភៀសសឹក និងគ្រួសារមានជីវភាពខ្វះខាត ស្ថិតក្នុងស្រុកពាមជរ ខេត្តព្រៃវែង។








































