ភ្នំពេញ÷ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារអ្នកនាំពាក្យក្រសួង បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមការងារអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាលប្រជុំនៃទីស្តីការក្រសួង ដោយមានការចូលរួម ពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រីប្រធានមន្ទីរស.អ.យ រាជធានី-ខេត្ត ។








































