ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចពិភាក្សាស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ និងអង្គការUNDP

mosvy
12 ខែ​កក្កដា 2024

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកជួយ ឯកឧត្តមរដ្ឋមន្ត្រី លើការងារអភិវឌ្ឍន៍សមាគមមនុស្សចាស់ រួមនឹងឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបប្រជុំ និងសម្តែងការគួរសមជាមួយដៃគូររវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង UNDP រួមនិងHelpage Cambodia ដើម្បីពិភាក្សាលើការកែសម្រួលគោលការណ៍ណែនាំស្តីពី ការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ និងអង្គការUNDP អង្គការHelpage Cambodia ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកសេវាសង្គមកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំប្រព្រឹត្តិទៅនៅទីស្តីការក្រសួង ស.អ.យ.។

ព័ត៌មានជាប់ទាក់ទង