ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កីឡាករ កីឡាការិនី មានពិការភាពចូលរួមតេស្តសម្ថតភាពកីឡាលើវិញ្ញាសារផ្សេងៗ សម្រាប់ត្រៀមប្រកួតការជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦

mosvy
13 ខែ​មករា 2024

ភ្នំពេញ៖ ព្រឹកថ្ងៃ១៣ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកីឡាករ កីឡាការិនីជនមានពិការភាពភ្នែក និងកាយសម្បទាចូលរួមធ្វើតេស្ត សម្ថតភាពលើវិញ្ញាសាររត់ចំងាយ ចោលដដែក ចោលស្នរ សម្រាប់ត្រៀមប្រកួតពេលវេលានៅខាងមុខនេះសម្រាប់ឆ្នាំ ២០២៤ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦។
កីឡាករ កីឡាការិនី ដែលបានចូលរួមតេស្តសម្ថតភាព នៅថ្ងៃនេះមាន ៣៥រូប ប្រុស២៧នាក់ ស្រី៨នាក់ ពិការភាពភ្នែក ៣២នាក់ និងពិការកាយសម្បទា ៣នាក់។

នៅឆ្នាំ ២០២៣ កន្លងទៅពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កីឡាករកីឡាការិនីដែលស្នាក់នៅក្នុងសមាគម និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមន្ត្រីសំនៀងជនពិការបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនិងទទួលបានមេដៃប្រាក់ ២គ្រឿង និងសំរិទ្ធ ៧គ្រឿង លើវិញ្ញាសារត់ប្រណាំង 1500m 800m 400m 200m 100m វិញ្ញាសារចោលដុំដែកទម្ងន់ ៧គីឡូ ៥គីឡូ ៤គីឡូ ចោលថាស ចោលស្នរ និងលោតចម្ងាយ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026