ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនិងប្រតិភូ ចុះពិនិត្យមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)

mosvy
13 ខែ​ធ្នូ 2023

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនិងប្រតិភូ ចុះពិនិត្យមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ដើម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិជាតិ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងការចុះអង្កេតត្រួតពិនិត្យពន្ធនាគារ និងកន្លែងឃុំឃាំងបណ្ដោះអាសន្ននានានៅតាមរាជធានី-ខេត្ត ដោយមិនផ្ដល់ដំណឹងទុកជាមុនរបស់គណៈកម្មការជាតិប្រឆាំងទារុណកម្មអំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។

ក្នុងដំណើរមកដល់របស់ឯកឧត្តមប្រធាននិងប្រតិភូអម បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់បុគ្គលិកមន្ត្រីរាជការនៅក្នុងមជ្ឈមណ្ឌលព្រមទាំងការថែទាំរបស់ក្រុមគ្រូពេទ្យចំពោះជនរងគ្រោះជនងាយរងគ្រោះដែលជាជនអនាថា ការយកចិត្តទុកដាក់សរសើរទៅលើការដឹកនាំ និងបរិស្ថានរស់នៅល្អប្រកបដោយផាសុខភាពនៅក្នុងមណ្ឌលផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026