ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី ដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់មតិ និងសំណូមពរសាធារណជន និងយន្ដការឆ្លើយតបរបស់ក្រុមការងារអ្នកនាំពាក្យ

mosvy
14 ខែ​កុម្ភៈ 2024

ទីស្ដីការក្រសួង ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារអ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់មតិ និងសំណូមពរសាធារណជន និងយន្ដការឆ្លើយតបរបស់ក្រុមការងារអ្នកនាំពាក្យ។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារអ្នកនាំពាក្យ សមាជិកលេខាធិការដ្ឋានក្រុមការងារអ្នកនាំពាក្យ និងសមាជិកមន្ទីរ ស.អ.យ. ទាំង២៥រាជធានីខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណង៖
-អង្គភាពក្រោមឱវាទក្រសួងទាំងអស់ក្តាប់បាននូវមតិ យោបល់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ និងឆ្លើយតបបាន​ទាល់​ពេល​វេលា។
-មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់រាយការណ៍​ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសំណូមពរនានាដែលលើសពីសមត្ថភាព ឆ្លើយតបរបស់អង្គភាពជំនាញ និងជាយន្តការជម្រុញអង្គភាពជំនាញក្នុងការដោះស្រាយ និងរាយការណ៍។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026