
នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយថ្នាក់ដឹកនាំក្រសួង បានទទួលជួប ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច និងវិស័យពាក់ព័ន្ធ ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាធារណរដ្ឋសិង្ហបុរីឱ្យកាន់តែមានប្រសិទ្ធភាព។





















