ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើ ទុក្ខបុកម្នេញ (គ.ជ.ប.ទ) ចុះអង្កេត ត្រួតពិនិត្យពន្ធនាគារនិងទីកន្លែងឃុំឃាំងបណ្តោះអាសន្ននានានៅតាមរាជធានី-ខេត្ត

mosvy
14 ខែ​ធ្នូ 2023

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក (គ.ជ.ប.ទ) ដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធិជាតិ និងអន្តរជាតិពាក់ព័ន្ធ និងការធ្វើ ទារុណកម្ម និងការចុះអង្កេត ត្រួតពិនិត្យពន្ធនាគារ និងទីកន្លែងឃុំឃាំងបណ្តោះអាសន្ននៅមជ្ឈមណ្ឌលឱកាសខ្ញុំ។

ឯកឧត្តមប្រធានប្រតិភូមានប្រសាសន៍ថា ការចុះនេះក្នុងគោលបំណង ដើម្បីពិនិត្យ ទីកន្លែងឃុំឃាំង និងទីកន្លែងដែលបានដកហូតសេរីភាព រួមមាន នៅតាមពន្ធនាគារ និងមណ្ឌលអប់រំស្តារនីតិសម្បទាទាំងអស់ ដែលជាកន្លែងដកហូតសេរីភាព ចាប់ថ្ងៃដែលសមត្ថកិច្ចធ្វើប្រតិបត្តិការ ពេលចុះបង្ក្រាប និងបញ្ជូន និងដើម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធិជាតិ និងអន្តរជាតិពាក់ព័ន្ធ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ឱ្យដឹងថា មជ្ឈមណ្ឌលឱកាសខ្ញុំបានបែងចែកជា ៣ក្រុម ដើម្បីសម្ភាសន៍៖

ក្រុមទី១៖ សម្ភាសន៍បុគ្គលិក និងមន្ត្រីរបស់មជ្ឈមណ្ឌល ចំនួន ៤នាក់ រួមមាន៖ ផ្នែករដ្ឋបាល ១នាក់ ផ្នែកគ្រប់គ្រងជនរងគ្រោះ ១នាក់ ផ្នែកគ្រូពេទ្យមណ្ឌលសុខភាព និងផ្នែកបណ្តុះបណ្តាល ១នាក់។

ក្រុមទី២៖ សម្ភាសន៍ជនរងគ្រោះ (១ទល់នឹង១) ចំនួន ៨នាក់ (ផ្នែកនារី ២នាក់ និងផ្នែកបុរស ៦នាក់) ដោយឡែក ជនរងគ្រោះ ១១នាក់/៨នាក់ ត្រូវបានសម្ភាសន៍។

ប្រតិភូក៏បានដើរទស្សនៈតាមអាគារស្នាក់នៅផ្នែកបុរស បានសំណេះសំណាលខ្លីៗ និងផ្តល់សារលើកទឹកចិត្ត មួយចំនួនទៅកាន់ជនរងគ្រោះផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026