ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS

mosvy
15 ខែ​កុម្ភៈ 2024

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពី លោកប្រធានមន្ទីរ ស.អ.យ ខេត្តសៀមរាប លោកនាយកភូមិកុមារ លោកនាយកសាលាមត្តេយ្យ និងសាលាហ័រម៉ាន ម៉ៃន័រ SOS អ្នកម្តាយ អ្នកមីង ប្រធានយុវជន និងបុគ្គលិក មន្ត្រីរដ្ឋបាលសរុបចំនួន ៥៣នាក់។

បច្ចុប្បន្ន អង្គការភូមិកុមារ SOS ប្រចាំខេត្តសៀមរាបកំពុងថែទាំកុមារចំនួន ១០៥នាក់ (កុមារី ៥៣នាក់) និង យុវជនចំនួន ៣៣នាក់ (ស្រី០នាក់)។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026