ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនមានពិការភាព ក្នុង​ខេត្ត​ព្រះសីហនុ​ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

mosvy
15 ខែ​កុម្ភៈ 2024

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក​ នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី​ជាមួយ ឯឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីបើកផ្តល់របបគោលនយោបាយជូនចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ សម្រាប់​ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក​ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោកប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ លោកចៅសង្កាត់ លោកមេភូមិ និងជនមានពិការភាព។

ក្នុងពិធីនេះដែរ​ ឯកឧត្តមអគ្គនាយក សន សុផល​ បានពាំនាំប្រសាសន៍សួរសុខទុក្ខ របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទាជូនចំពោះបងប្អូនជនមានពិការភាពដែលបានចូលរួមក្នុងពិធី និងបងប្អូនជនមានពិការភាពទូទាំងប្រទេសផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់លោកចៅសង្កាត់ លោកអភិបាលក្រុង និងមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា យកចិត្តទុកដាក់ខ្ពស់ជំរុញការកំណត់អត្តសញ្ញាណកម្មជនពិការសម្រាប់ទទួលបណ្ណសម្គាល់ជនពិការ​ ដេីម្បីពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរដ្ឋាភិបាល៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026