ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងចែកបណ្ណសម្គាល់ពិការភាពចំនួន ១១ ៦៨៩បណ្ណ

mosvy
16 ខែ​វិច្ឆិកា 2023

កំពង់ចាម÷ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ ស្តីពីលទ្ធផលសម្រេចបានប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្ត និងពិធីចែកប័ណ្ណសម្គាល់ពិការភាពជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ព្រមទាំងលោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា និងក្រុមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងលោក លោកស្រី ប្រធាន និងអនុប្រធានការិយាល័យសង្គមកិច្ចក្រុង ស្រុក ទាំង១០ សរុបចំនួន ៦០នាក់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងចំនួន ៤គឺ ទី១. បូកសរុបលទ្ធផលសម្រេចបានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ទី២. ពិភាក្សាលើបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ទី៣. ពិភាក្សាលើសំណូមពររបស់ជនមានពិការភាព ចំនួន៣២ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ រវាងជនមានពិការភាព អាជ្ញាធរមូលដ្ឋាន និងរោងចក្រ សហគ្រាស ក្នុងស្រុកព្រៃឈរ ជើងព្រៃ និងបាធាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ និងទី៤. ចែកប័ណ្ណសម្គាល់ពិការភាពចំនួន ១១ ៦៨៩បណ្ណ ជូនរដ្ឋបាលក្រុង ស្រុក ដើម្បីចែកបន្តដល់ឃុំ សង្កាត់ ភូមិ និងដល់ដៃជនមានពិការភាពដែលបានសម្ភាសកំណត់អត្តសញ្ញាណកម្មដោយមន្ត្រីកាន់កម្មវិធីឃុំ សង្កាត់ ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងសិទ្ធិជាមូលដ្ឋាន ព្រមទាំងយន្តការតាមដាន និងត្រួតពិនិត្យ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026