ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះ ១ខ្នងជូនជនមានពិការភាពនៅខេត្តបន្ទាយមានជ័យ

mosvy
15 ខែ​ធ្នូ 2023

បន្ទាយមានជ័យ÷ ថ្ងៃទី១៥ ខែធ្ន ឆ្នាំ២០២៣ ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ អមដំណើរដោយ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកប្រធានមន្ទីរស.អ.យខេត្ត លោកអភិបាលស្រុក សាខាមូលនិធិជនពិការ និងអាជ្ញាធរមូលដ្ឋាន បានចុះផ្ទះប្រគល់ជូននេះ មានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពមានឈ្មោះ លោក ឆន ណាម ភេទប្រុស អាយុ ៤៥ឆ្នាំ ជាជនពិការភាពសតិបញ្ញាដោយសារគ្រោះថ្នាក់ការងារប៉ះពាល់ក្បាលធ្ងន់ធ្ងរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថា សម្រាប់ខេត្តបន្ទាយមានជ័យ នេះគឺជាផ្ទះទី៤ហើយ ដែលម.ជ.ព.បានសាងសង់ជូនជនមានពិការភាពក្រីក្រ។ គិតមកដល់ពេលនេះម.ជ.ព. បានសាងសង់ផ្ទះបាន ៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក ហើយនេះជាផ្ទះទី៤៥ហើយ ដែលបានប្រគល់ជាផ្លូវការ។ សម្រាប់ផ្ទះដែលសេសសល់ ម.ជ.ព.នឹងបន្តចុះប្រគល់ទទួលជាបន្តបន្ទាប់។

ក្នុងពិធីនេះដែរ ម.ជ.ព.ក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន៖ អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ ថវិកា ១០ម៉ឺនរៀល និងចូលរួមរំលែកនូវកញ្ចប់អំណោយផ្សេងៗពីមន្ទីរស.អ.យខេត្ត សាលារដ្ឋបាលស្រុកសម្រាប់ផ្តល់ជូនគ្រួសារលោក ឆន ណាម ដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026