ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

តំណាងក្រសួងសង្គមកិច្ចអញ្ជើញចូល ពិធីបើកមហោស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក ឆ្នាំ២០២៣នៅខេត្តក្រចេះ

mosvy
17 ខែ​វិច្ឆិកា 2023

ក្រចេះ÷ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រារព្ធទិវាកុមារពិភពលោកឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលរៀបចំដោយក្រុមយុវជនភ្លើងគប់ សហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា។

ទិវានេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរចំពោះសក្តានុពលនិងកិច្ចខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យរបស់កុមារនិងយុវជននៅកម្ពុជា អមដំណើរដោយលោកជំទាវ ប៊ូ សោភ័ណ អនុរដ្ឋលេខាធិការ ដោយមានការចូលរួមមកពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ភ្នាក់ងារសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល យុវជន និងកុមារ សរុបប្រមាណ ៣០០នាក់ នៅសាលមហោស្រព ខេត្តក្រចេះ។

ពិធីប្រព្រឹត្តិទៅមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានរៀបចំកម្មវិធីជាច្រើនដូចជា កម្មវិធីចុះហត្ថលេខានៅលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក “ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” ការប្រកួតប្រជែងសមត្ថភាព យុវជនលើ របាំប្រពៃណី ការបង្ហាញព៌ត័មានពីសត្វផ្សោត ការដាំដើមឈើ បុណ្យភូមិ ល្បែងប្រជាប្រិយ។ល។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026