ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ស្ថានទូតជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ១២៨ ៣០១ដុល្លារអាមេរិច សម្រាប់ជួយគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង

mosvy
17 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២៣ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន សម្រាប់ការទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិត និងសាងសង់អគារស្នាក់នៅសម្រាប់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាព្រៃវែង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាព្រៃវែង និងមន្រ្តីស្ថានទូតជប៉ុនជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីគូសាណូណិ ជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលកម្ពុជា លើគម្រោងជាង៦៨៧ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងនៃកម្មវិធីសាគូណូណិនេះ។ ក្នុងថ្ងៃនេះដែរ រដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីគូសាណូណិបានផ្តល់ជំនួយឥតសំណងចំនួន ១២៨ ៣០១ដុល្លារអាមេរិច លើគម្រោងសាងសង់អគារស្នាក់នៅសម្រាប់ជនពិការមកទទួលសេវា និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មតប្រមាណ ១៣មុខ សម្រាប់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង។

ឯកឧត្តម ខុម ផលលឿន នាយកនៃមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំនួន ៣រួចមកហើយ គឺនៅខេត្តក្រចេះ តាកែវ និងគៀនឃ្លាំង។ ឯកឧត្តមបន្តថា ការផ្តល់ជំនួយឥតសំណងនេះ នឹងអាចផ្តល់លទ្ធភាពឱ្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាព្រៃវែង ពង្រីកការផ្តល់សេវាដល់ជនមានពិការភាពក្នុងខេត្តព្រៃវែងផ្ទាល់ និងខេត្តស្វាយរៀង។ ឯកឧត្តមសង្ឃឹមថា គម្រោងនេះនឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពនៃការចូលរួមឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026