ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណសង្រ្គោះ ចំនួន២០លានរៀល ជូនគ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៥គ្រួសារ

mosvy
18 ខែ​វិច្ឆិកា 2023

កំពង់ឆ្នាំង÷ ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ លោកវរ:សេនីយ៍ ទោ ពុធ ជ័យសែន នាយការិយាល័យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក មូ ចន្ថា ប្រធានការិយាល័យអតីតយុទ្ធជនខេត្ត តំណាង ឯកឧត្តម អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្កំពង់ឆ្នាំង រួមជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណភាពសង្រ្គោះ ចំនួន ២០លានរៀល និងលិខិតចូលរួមមរណទុក្ខជូនដល់គ្រួសារសពអតីតយុទ្ធជន ស្ថិតនៅក្នុងស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទី១. លោកស្រី ផាត់ សុម៉ានី ត្រូវជាកូនរបស់សពអតីតគ្រួសារពលីឈ្មោះ ឯក រឿន ទទួលមរណភាពនៅ ភូមិ ជារៅ ឃុំ រលាប្អៀរ ស្រុករលាប្អៀរ។ ទី២. លោកស្រី សុិន ជៃ ត្រូវជាប្រពន្ធរបស់សពអតីតជនពិការឈ្មោះ មួង ជិន ទទួលមរណភាពនៅភូមិ ស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ទី៣. លោកស្រី សុខ ប៉ុន ត្រូវជាប្រពន្ធរបស់សពអតីតជនពិការ ឈ្មោះ ឃុត ហេង ទទួលមរណភាពនៅភូមិចំបក់ផ្អែម ឃុំសែប ស្រុកំពង់ត្រឡាច។ ទី៤.លោកស្រី ថៃ ចាន់នី ត្រូវជាប្រពន្ធរបស់សពគ្រួសារពិការឈ្មោះ យឹម ប៊ុនទទួលមរណភាព នៅភូមិ កែវឡាត ឃុំ ពន្លៃ ស្រុកបរិបូណ៌។ ទី៥. លោកស្រី សោម សុថុន ត្រូវជាប្រពន្ធរបស់សពអតីតនិវត្តជនឈ្មោះ រៀល គាទទួលមរណភាពនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026