ឧបនាយករដ្ឋមន្ត្រី ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែត្រូវរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុក

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាផ្ដាជ្ញាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស និងបទល្មើសនានាដែលកើតឡើងពីកាតធ្វើទេសន្តរប្រវេសន៍ខុសច្បាប់។

ឯកឧត្តមថាដោយហេតុនេះហើយ ទើបបានជារាជ រដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសនានាដូចជា ប្រទេសចិន អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ថៃ និងប្រទេសវៀតណាមជាដើម។

ទោះបីជាការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាក្ដី ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងតែធ្វើការអភិវឌ្ឍដើម្បីទាក់ទាញនូវអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដោយឯកឧត្តមថានឹងផ្ដល់ការងារទៅដល់ប្រជាពលរដ្ឋ។ជាច្រើន។

ឯកឧត្តមថា៖ «ដើម្បីឆ្លើយតបទៅនឹងទិសដៅនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដោយពង្រីកការវិនិយោគដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យ សំណង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើម ដែលអាចបង្កើន ការងារ និងមុខរបរ ជូនប្រជាពលរដ្ឋរាប់លាននាក់ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំទំនាក់ទំនងពង្រីកឱកាសការងារនៅក្រៅប្រទេសតាមនីតិវិធីស្របច្បាប់ជាមួយប្រទេសដែលមានសេចក្តីត្រូវការ»

ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខាបានជម្រាបអំពីកម្មវិធីគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គមសំដៅកសាងសង្គមមួយ ដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ទ តាមរយៈការលើកកម្ពស់នូវការ អភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងងាយរងហានីភ័យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្មវិធីទាំងនោះមានដូចជា ការបន្តទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍។ ពង្រឹងនិងពង្រីកកិច្ចសហសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាន ព្រមទាំងផ្តន្ទាទោសដល់ជនល្មើស។

រដ្ឋាភិបាលទទួលយកនិងផ្តល់សេវាគាំពារ និងស្តារនីតិសម្បទាដល់ជនរងគ្រោះ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលស្គាល់ពលករជំនាញដែលមកប្រទេសកម្ពុជាវិញ ជាមួយនឹងការពង្រឹងកិច្ចសហការបន្ថែមទៀត ជាមួយប្រទេសអាស៊ាន ដោយធានាចំពោះពលកស្របច្បាប់នៅក្នុងតំបន់ ទទួលបានរបបសន្តិសុខសង្គម គ្រោះថ្នាក់ដល់ជីវិត និងទទួលបានសំណងតាមច្បាប់ និងចុងក្រោយគឺប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះតាមរយៈការផ្តល់សេវាការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះដោយគ្មានការរើសអើង៕ 

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាផ្ដាជ្ញាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស និងបទល្មើសនានាដែលកើតឡើងពីកាតធ្វើទេសន្តរប្រវេសន៍ខុសច្បាប់។

ឯកឧត្តមថាដោយហេតុនេះហើយ ទើបបានជារាជ រដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសនានាដូចជា ប្រទេសចិន អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ថៃ និងប្រទេសវៀតណាមជាដើម។

ទោះបីជាការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាក្ដី ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងតែធ្វើការអភិវឌ្ឍដើម្បីទាក់ទាញនូវអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដោយឯកឧត្តមថានឹងផ្ដល់ការងារទៅដល់ប្រជាពលរដ្ឋ។ជាច្រើន។

ឯកឧត្តមថា៖ «ដើម្បីឆ្លើយតបទៅនឹងទិសដៅនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដោយពង្រីកការវិនិយោគដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យ សំណង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើម ដែលអាចបង្កើន ការងារ និងមុខរបរ ជូនប្រជាពលរដ្ឋរាប់លាននាក់ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំទំនាក់ទំនងពង្រីកឱកាសការងារនៅក្រៅប្រទេសតាមនីតិវិធីស្របច្បាប់ជាមួយប្រទេសដែលមានសេចក្តីត្រូវការ»

ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខាបានជម្រាបអំពីកម្មវិធីគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គមសំដៅកសាងសង្គមមួយ ដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ទ តាមរយៈការលើកកម្ពស់នូវការ អភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងងាយរងហានីភ័យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្មវិធីទាំងនោះមានដូចជា ការបន្តទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍។ ពង្រឹងនិងពង្រីកកិច្ចសហសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាន ព្រមទាំងផ្តន្ទាទោសដល់ជនល្មើស។

រដ្ឋាភិបាលទទួលយកនិងផ្តល់សេវាគាំពារ និងស្តារនីតិសម្បទាដល់ជនរងគ្រោះ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលស្គាល់ពលករជំនាញដែលមកប្រទេសកម្ពុជាវិញ ជាមួយនឹងការពង្រឹងកិច្ចសហការបន្ថែមទៀត ជាមួយប្រទេសអាស៊ាន ដោយធានាចំពោះពលកស្របច្បាប់នៅក្នុងតំបន់ ទទួលបានរបបសន្តិសុខសង្គម គ្រោះថ្នាក់ដល់ជីវិត និងទទួលបានសំណងតាមច្បាប់ និងចុងក្រោយគឺប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះតាមរយៈការផ្តល់សេវាការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះដោយគ្មានការរើសអើង៕ 

អត្ថបទផ្សេងទៀត

  • ការវិភាគស្ថានភាពដំបូងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ ​២០១៩ Khmer Version

    mosvy/
    22 ខែ​កញ្ញា 2021
  • កម្មវិធីដែលនឹងត្រូវរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

    mosvy/
    22 ខែ​កញ្ញា 2021
  • ផ្ទាំងរូបភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

    mosvy/
    22 ខែ​កញ្ញា 2021
  • ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

    នាព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុម ប្រឹក្សាភិបាលអង្គការ JCIA
    mosvy/
    1 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបី ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី៨ (8th AMMSWD+3) «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    នៅរសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី […]
    mosvy/
    10 ខែ​ធ្នូ 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លើកទី១២ «ការពង្រឹងកិច្ចគាំពារសង្គមដែលមានការឆ្លើយតប សម្រាប់ក្រុមជនងាយរងគ្រោះនៅក្នុងសហគមន៍អាស៊ាន»

    នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធ […]
    mosvy/
    3 ខែ​កញ្ញា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្ដាយអាយុក្រោម ២ឆ្នាំ

    មណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត […]
    mosvy/
    29 ខែ​សីហា 2025
  • លិខិតពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump

    A letter from the President of the United States, Donal […]
    mosvy/
    28 ខែ​សីហា 2025
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ នៃក្រសួងស.អ.យ. បានចុះសួរសុខទុក្ខវីរកងទ័ព

    មន្ទីរពេទ្យកាល់ម៉ែត៖ រសៀលថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២ […]
    mosvy/
    8 ខែ​ធ្នូ 2025