ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការ ខណៈគ្រោងបើកដំណើរនៅដើមឆ្នាំ២០២៤

mosvy
18 ខែ​ធ្នូ 2023

ប៉ោយប៉ែត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។

ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាដូច្នេះថា៖ «ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេស ទាំងនៅប្រទេសថៃ ទាំងនៅប្រទេសកូរ៉េ ម៉ាឡេ នៅប្រទេសជប៉ុនជាដើម ពេលមួយនោះ លោក (នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត) បានប្រគល់តួនាទីឱ្យខ្ញុំធ្វើការសិក្សាជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ក្នុងការសម្របសម្រួលក្នុងការដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើPassport នៅប្រទេសគោលដៅដែលមានពលករច្រើន។ ឥឡូវនេះយើងនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤»។

បើតាមអភិសន្តិបណ្ឌិត ស សុខា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ជាដើម។

អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ ឬបន្តពន្យារ Passport គាត់ទៀតទេ អ៊ីចឹងគាត់គ្រាន់តែទៅស្ថានទូតខ្មែរប្រចាំប្រទេសនីមួយៗ ហើយក៏អាចស្នើសុំធ្វើ Passportថ្មី និងការដាក់ក្នុងការពន្យារ Passport តាមការចាំបាច់ណាមួយ»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ការអនុវត្តបើកឱ្យដំណើរការកន្លែងសម្រាប់ធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនៅក្រៅប្រទេសនៅតាមប្រទេសដែលពួកគាត់កំពុងបម្រើការ ពោលអាចជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើការជិះយន្តហោះមកកម្ពុជាដើម្បីធ្វើ Passport ថ្មី ឬបន្តពន្យារ Passport៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026