ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសក្នុងខេត្តកណ្តាល

mosvy
2 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសក្នុងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្មវិធីនេះ មានបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១៨ ១៩០នាក់ ស្ត្រីមានផ្ទៃពោះចំនួន ៦៥៣នាក់ មកពី ២៩រោងចក្រ ក្នុងនោះរោងចក្រកាត់ដេរចំនួន ២០, ផលិតផលធ្វើដំណើរ និងកាបូបចំនួន ៣, ដេរស្បែកជើងចំនួន ២,បោកគក់សម្លៀកបំពាក់ចំនួន ២, ប៉ាក់លើសម្លៀកបំពាក់ចំនួន ១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចនឹងអញ្ជើញបើកកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ចំនួនប្រមាណ ១,៥លាននាក់។

ថ្លែងក្នុងជំនួបជាមួយកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងការងារធ្វើយ៉ាងណាបង្កើតភាពងាយស្រួលដល់ពលរដ្ឋក្នុងការចុះឈ្មោះចូលរៀននេះ។

សម្តេចបានថ្លែងថា៖ «សូមក្រសួងស្ថាប័នដែលពាក់ព័ន្ធរៀបចំការបំពេញចុះឈ្មោះពីសំណាក់បងប្អូនរបស់យើងឲ្យបានមានភាពងាយស្រួល កុំឲ្យស្មុគស្មាញ ចៀសវាងកម្មករកម្មការិនីរបស់យើង ពិបាកចុះឈ្មោះចូលរៀន»។

ជាមួយគ្នានោះសម្តេចបានជំរុញដល់ក្រសួងការងារត្រូវពិភាក្សាជាមួយវិស័យឯកជន ដើម្បីដឹងពីជំនាញតម្រូវការដើម្បីបណ្ដុះបណ្ដាលឱ្យចំជំនាញដែលត្រូវការ។

ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិតចំនួនប្រមាណ ១,៥លាននាក់ គ្រោងដាក់ឱ្យដំណើរ ការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នាជាមួយប្រកាសការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026