ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨

mosvy
20 ខែ​កញ្ញា 2024

សណ្ឋាគារសោមាទេវី ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ដែលមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង អស់លោក លោកស្រី កញ្ញា ជាប្រធានផ្នែក អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គដៃគូអភិវឌ្ឍន៍នានា ព្រមទាំងកុមារនិងយុវជនមកពីអង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សសាលាបឋមសិក្សាវត្តបូព៌ខេត្តសៀមរាប សរុបចំនួន ១២០នាក់។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខានៗចំនួន ០២គឺ ៖

១- ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨

២- ចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗរបស់កុមារនិងយុវជន ដែលបាននឹងកំពុងចូលរួម យ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងសេវាគាំទ្រចំពោះកុមារ ដែលរងនូវ អំពើហិង្សា ព្រមជាមួយនឹងការបង្ហាញពីការចូលរួមរបស់កុមារ និងយុវជន ក្នុងនាមជាម្ចាស់សិទ្ធិ លើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់ខ្លួន៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026