ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ប្រធានមន្ទីរសុខាភិបាលស្នើឱ្យរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដល់មណ្ឌលសុខភាព

mosvy
20 ខែ​តុលា 2023

សៀមរាប÷ ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព” និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនិងវិស័យពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលមានអ្នកចូលរួម សរុបចំនួន ៤៥នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តនានា ដល់មន្ត្រីថ្នាក់ក្រុង-ស្រុក ទាំង១២ ឃុំ-សង្កាត់ និងមន្ត្រីនៅតាមមន្ទីរ-អង្គភាពជុំវិញខេត្តសៀមរាប។

ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានវាយតម្លៃខ្ពស់និងសូមកោតសរសើរចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយលោកស្នើឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បន្តរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះដល់មន្រ្តីនៅតាមមណ្ឌលសុខភាពទាំង៩៣ និងមន្ទីរពេទ្យបង្អែកផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026