ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការខេត្តបន្ទាយមានជ័យ

mosvy
21 ខែ​សីហា 2024

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្ត និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ស.អ.យ សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមជាគណ:អធិបតី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស.អ.យ. និងមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរ ស.អ.យ. ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុកនិងតំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

ក្រោយពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត បានរាយការណ៍ជូនដល់គណ:ធិបតី និងអង្គពិធី អំពីស្ថានភាព និងសមិទ្ធផលដែលមន្ទីរសម្រេចបាន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង បានឡើងថ្លែងអំណរគុណឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានជំនឿជឿជាក់ ទុកចិត្ត និងបានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញមុខងារ និងតួនាទីភារកិច្ចដែលក្រសួងប្រគល់ជូន។ ក្នុងឱកាសនោះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បានមានប្រសាសន៍ សម្តែងការអបអរសាទរចំពោះប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ទើបត្រូវបានប្រកាសចូលកាន់មុខតំណែង និងបានសម្តែងការកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងមានសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្ត និងអង្កការដៃគូ ក្នុងការសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទន:កន្លងមក៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026