ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ដំណើរទស្សនៈកិច្ច និងប្រគល់វិញ្ញាបនបត្រ កម្រិតមាស ជូនដល់រោងចក្រ ដែលបានបំពេញកាតព្វកិច្ចល្អក្នុងការជ្រេីសរើសជនពិការចូលបម្រើការងារ

mosvy
21 ខែ​វិច្ឆិកា 2023

ខេត្តកោះកុង៖ ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា អញ្ជើញដឹកនាំប្រតិភូក្រសួងចុះទស្សនៈកិច្ច និងប្រគល់វិញ្ញាបនបត្រ កម្រិតមាស ជូនដល់រោងចក្រ យ៉ាហ្សាគី (ខេមបូឌា) ប្រូដាក់ ដែលបានបំពេញកាតព្វកិច្ចល្អក្នុងការជ្រើសរើសជនពិការចូលបម្រើការងារ ដែលមានការចូលរួមពី ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកជំទាវ ឈី វ៉ា អភិបាលរង ខេត្តកោះកុង លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក ម៉ែន ស្រ៊ីថាវរ័ត្ន ប្រធានរដ្ឋបាលសិទ្ធជនពិការ ដែលមានអាសយដ្ឋាន ភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានប្រតិភូ បានណែនាំ និងស្នេីសុំដល់រោងចក្របន្តជ្រេីសរេីសជនមានពិការភាពចូលបម្រេីការងារបន្ថែម យកចិត្តទុកដាក់គ្រប់មធ្យោបាយ និងជំរុញដល់បុគ្គលិកដែលមានពិការភាពទៅធ្វេីអត្តសញ្ញាណកម្មនៅរដ្ឋបាលឃុំសង្កាត់ ដេីម្បីទទួលបានបណ្ណសម្គាល់ជនមានពិការភាព៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026