ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម នួម សុខុន ដឹកនាំជំនាញចុះសិក្សាស្វែងយល់ការបំពេញភារកិច្ចរបស់បុគ្គលិកសង្គម

mosvy
22 ខែ​កក្កដា 2024

ខេត្តព្រះសីហនុ៖ ថ្ងៃចន្ទ ដល់សុក្រ ១១-១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២៤

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងការណែនាំពីឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច និងUNICEF បានដឹកនាំមន្ត្រីជំនាញពីនាយកដ្ឋានការពារកុមារ នាយកដ្ឋានបុគ្គលិក នាយកដ្ឋានហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងUNICEF ចុះជួបថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការិយាល័យជំនាញ និងបុគ្គលិកសង្គម នៅខេត្តជាប់មាត់សមុទ្រចំនួន ៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។

គោលបំណងនៃការចុះសិក្សារួមគ្នាជាមួយUNICEF នេះគឺដើម្បី សិក្សាស្វែងយល់ពីការបំពេញភារកិច្ច លទ្ធផលការងារ និងបញ្ហាប្រឈមនានារបស់បុគ្គលិកសង្គម និងចងក្រងឯកសារគាំទ្រ សម្រាប់ផែនការ
ធនធានមនុស្ស និង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិរវាងក្រសួងសង្គមកិច្ច និងUNICEFលើកិច្ចការពារកុមារ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026