ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាអប់រំស្តីពីឌីជីថលនីយកម្មក្នុងយុទ្ធសាស្ត្រគាំពារសង្គមក្រោយវិបត្តិកូវីដ-១៩ នៅប្រទេសកូរ៉េ និងកម្ពុជា

mosvy
23 ខែ​កក្កដា 2024

ទីក្រុងសេអ៊ូល៖ ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច  និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួម និងជាវាគ្មិនក្នុងសិក្ខាសាលាអប់រំស្តីពីឌីជីថលនីយកម្មក្នុងយុទ្ធសាស្ត្រគាំពារសង្គមក្រោយវិបត្តិកូវីដ-១៩ នៅប្រទេសកូរ៉េ និងកម្ពុជា ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) នៃសាធារណ:រដ្ឋកូរ៉េ។

សិក្ខាសាលាអប់រំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងស៊ីជំរៅពីយន្តការគាំពារសង្គម ចែករំលែកអំពីឧត្តមានុវត្ត និងស្វែងរកនូវអភិក្រមនវានុវត្តន៍នានា ដើម្បីបង្កើនភាពធន់ (resilience) និងបរិយាបន្ន (Inclusiveness) ក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសគំនិតផ្តួចផ្តើមថ្មីៗរបស់កម្ពុជាក្នុងឌីជីថលនីយកម្ម។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026