ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម ប្រាក់ វណ្ណឌី

mosvy
23 ខែ​តុលា 2023

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ប្រាក់ វណ្ណឌី ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ។

ក្នុងសារចូលរួមរំលែកទុក្ខនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី សូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាងខ្លាំង ជូនចំពោះ លោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ អំពីដំណឹងដ៏ក្រៀមក្រំបំផុត នៃមរណភាពរបស់ ឯកឧត្តម ប្រាក់ វណ្ណឌី ដែលត្រូវជាស្វាមី លោកឪពុកបង្កើត លោកឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ព្រម ទាំងក្រុមគ្រួសារ
ក្នុងវេលាប្រកបដោយភាពក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីសោកស្ដាយ យ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ នៃសព រួមទាំងញាតិសាលោហិត ទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី តាមរយៈសារចូលរួមរំលែកទុក្ខបានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធ ឯកឧត្តម ប្រាក់ វណ្ណឌី អញ្ជើញទៅសោយសុខក្នុងសុគតិភព និងសូមដួងព្រលឹងរបស់ឯកឧត្តមយោនយកកំណើតថ្មីក្នុងពេលឆាប់ៗខាងមុខនេះកុំបីខាន៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

    mosvy Author/
    19 ខែ​កក្កដា 2026
  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026