ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជានិងចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ រៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ

mosvy
24 ខែ​ឧសភា 2024

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC Cambodia) និងចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CYMCR) បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឱ្យកុមារទទួលបាននូវសិទ្ធិចូលរួមរបស់ពួកគេក្នុងការបង្ហាញនូវឆន្ទៈ និងក្តីកង្វល់ អំពីការទទួលបាននូវសិទ្ធិនានា និងលើកឡើងជាមួយអ្នករៀបចំគោលនយោបាយរបស់អ្នកពាក់ព័ន្ធសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីនេះត្រូវបានដំណើរការដោយក្រុមបណ្តាញចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CYMCR) និងបានអញ្ជើញវាគ្មិនសំខាន់ៗពីបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធមកបង្ហាញពីគោលនយោបាយ​របស់ខ្លួនពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិកុមារនៅកម្ពុជាជាពិសេសនៅក្នុងយុគ្គសម័យឌីជីថល។

ក្រោយពីទទួលបាននូវការបង្ហាញ និងឆ្លើយបំភ្លឺពីវាគ្មិនទាក់ទងនឹងសំណួរ និងក្តីកង្វល់របស់កុមាររួចមកក្រុមកុមារ និងយុវជនទាំងនោះ នឹងរៀបចំជាសេចក្តីថ្លែងការណ៍របស់ខ្លួន ដើម្បីលើកឡើងដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ពិចារណា និងសម្រេចចិត្តនៅក្នុងមីទ្ទីង ខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបទី២៣ ទិវាប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ខាងមុខនេះ។​

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026