ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ប្រាក់ សុខយូរ ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម ប្រាក់ វណ្ណឌី

mosvy
24 ខែ​តុលា 2023

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្ត្រីស្ដីទី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ប្រាក់ វណ្ណឌី ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

ក្នុងសារចូលរួមរំលែកទុក្ខនោះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី សូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាងខ្លាំង ជូនចំពោះ លោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ អំពីដំណឹងដ៏ក្រៀមក្រំបំផុត នៃមរណភាពរបស់ ឯកឧត្តម ប្រាក់ វណ្ណឌី ដែលត្រូវជាស្វាមី លោកឪពុកបង្កើត លោកឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ក្នុងវេលាប្រកបដោយភាពក្រៀមក្រំជាអនេកនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីសោកស្ដាយ យ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព រួមទាំងញាតិសាលោហិត ទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ប្រាក់ សុខយូរ តាមរយៈសារចូលរួមរំលែកទុក្ខបានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធ ឯកឧត្តម ប្រាក់ វណ្ណឌី អញ្ជើញទៅសោយសុខក្នុងសុគតិភព និងសូមដួងព្រលឹងរបស់ឯកឧត្តមយោនយកកំណើតថ្មីក្នុងពេលឆាប់ៗខាងមុខនេះកុំបីខាន៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026